ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល

አማርኛاَلْعَرَبِيَّةُ • 繁体字 • 日本語 • ភាសាខ្មែរ • 한국어 • ລາວ • Oromiffa • русский язык • af-Soomaali • Español • Tagalog • ภาษาไทย • ትግርኛ • Tiếng việt • English

តើឥឡូវនេះ កំពុងតែមានអ្វីកើតឡើង?

យើងបានចាប់ផ្តើមការផ្សព្វផ្សាយរបស់យើងនៅក្នុងសហគមន៍វគ្គលើកទីពីរហើយ! យើងបានបញ្ចប់ការចូលប្រលូកក្នុងសហគមន៍វគ្គទីមួយរបស់យើង ក្នុងអំឡុងពេលដែលយើងបានសួរអ្នកអំពីតម្រូវការនិងអាទិភាពនៃការដឹកជញ្ជូនរបស់អ្នក។ នេះបានជួយយើងអភិវឌ្ឍចក្ខុវិស័យរួមរបស់យើងសម្រាប់អនាគតនៃប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុង Seattle។

ក្នុងដំណាក់កាលទី 2 យើងនឹងចែករំលែកនូវអ្វីដែលយើងបានដឹងឮពីអ្នកក្នុងដំណាក់កាលទី 1 និងបង្ហាញពីរបៀបដែលការផ្ដល់មតិយោបល់របស់អ្នកដឹកនាំចក្ខុវិស័យ គោលបំណង និងគោលដៅរបស់ផែនការនេះ។ យើងក៏កំពុងស្នើសុំឱ្យអ្នកចែករំលែកពីរបៀបដែលអ្នកចង់ធ្វើដំណើរនាពេលអនាគតនិងសកម្មភាពអ្វីដែលអ្នកចង់ឱ្យយើងធ្វើ។

យើង​ត្រូវ​ការ​ជំនួយ​ពីអ្នក​ដើម្បីជួយ​កែ​ទម្រង់​ការ​ដឹក​ជញ្ជូន​នៅ​ទីក្រុង Seattle!

អ្នកអាចជួយបង្កើតផែនការដឹកជញ្ជូនរបស់ទីក្រុង Seattle តាមវិធីជាច្រើនយ៉ាង។ យើងបានបន្ថែមវិធីជាច្រើនប្រភេទទៀតដើម្បីឱ្យអ្នកជួយបង្កើតផែនការ STP ជាមួយយើង។ សូមចូលទៅមើលក្នុងទំព័រមជ្ឈមណ្ឌលចូលប្រលូកទំនាក់ទំនងតាមអនឡាញរបស់ផែនការដឹកជញ្ជូនទីក្រុង Seattle ដើម្បី៖

  • ពិនិត្យមើលឡើងវិញនូវ ចក្ខុវិស័យ គោលបំណង និងគោលដៅរបស់យើង
  • ចែករំលែកនូវអ្វីដែលអ្នកចង់ឃើញ អនាគតនៃការដឹកជញ្ជូន

ប្រាប់យើងពីសកម្មភាពអ្វីដែលអ្នកពេញចិត្តនិងរបៀបដែលអ្នកចង់ឱ្យវាក្លាយទៅជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនរបស់យើង!

  សូមចូលទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ផែនការដឹកជញ្ជូនទីក្រុង Seattle ដើម្បីចូលរួមឥឡូវនេះ។ 

  ចុះឈ្មោះដើម្បីទទួលពត៌មានថ្មីៗពីយើងតាមរយៈអ៊ីមែល

តើផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល (STP) គឺជាអ្វី?

ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល (STP) គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនដែលផ្តល់ឱ្យអ្នកគ្រប់គ្នានូវលទ្ធភាពដើម្បីទទួលបានជម្រើសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីទៅដល់ទីកន្លែង និងឱកាសផ្សងៗទៀត។

ប្រព័ន្ធដឹកជញ្ញូនរបស់យើងមិនត្រឹមតែផ្លូវនិងចិញ្ចើមថ្នល់ទេ។ វាមានរួមទាំង ឡានក្រុង ផ្លូវរថភ្លើងខ្នាតតូច ចិញ្ចើមថ្នល់ ទីសាធារណៈ និងអ្វីៗជាច្រើនថែមទៀត។ ប៉ុន្តែដោយជំងឺកូវីដ-១៩ ការប្រែប្រួលនៃអាកាសធាតុ និងកំណើនប្រជាជនកាន់តែច្រើន បានធ្វើឱ្យមានការលំបាកក្នុងការរក្សាប្រព័ន្ធនេះឱ្យដំណើរការដោយរលូន។ ដោយសារមូលហេតុនេះហើយ បានយើងចង់បង្កើតប្រព័ន្ធប្រកបដោយនិរន្តរភាពដែលដំណើរការនាពេលបច្ចុប្បន្ននិងនាពេលអនាគត។

ហេតុអ្វីបានជា STP មានសារៈសំខាន់ចំពោះខ្ញុំនិងសហគមន៍របស់ខ្ញុំ?

មិនថាអ្នកទៅទីណានោះទេ - មិនថាទៅធ្វើការ ឬទៅសាលា ទៅលេងមិត្តភ័ក្តិ ធ្វើកិច្ចការផ្សេងៗ ទៅកន្លែងសក្ការៈ ឬទៅទទួលទានអាហារពេលល្ងាចនោះទេ អ្នកគួរតែអាចធ្វើបានតាមបែបបទដែលមានសុវត្ថិភាព ប្រសិទ្ធភាពនិងតម្លៃសមរម្យ។ និយាយឱ្យស្រួលទៅ តម្រូវការផ្នែកដឹកជញ្ជូនរបស់យើងធ្វើឱ្យយើងមានជីវិតប្រចាំថ្ងៃជាច្រើនយ៉ាង។ ដោយមានការចូលរួមក្នុងការបង្កើត STP អ្នកនឹងជួយយើងបង្កើតប្រព័ន្ធមួយដែលដំណើរការឱ្យបានកាន់តែប្រសើរសម្រាប់មនុស្សគ្រប់ៗរូប។

ប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុលនិងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់ៗគ្នា។ ជារឿយៗ នៅពេលដែលផែនការរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើង ពួកគេមិនដែលរាប់បញ្ចូលមនុស្សផ្សេងៗទៀតជាច្រើន ជាពិសេស ជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច ឬផ្នែកនៃសហគមន៍ដែលមិនមែនជាជនជាតិស្បែក មនុស្សប្រភេទ LGBTQIA+ ប្រជាជនរស់នៅក្នុងភាពក្រីក្រ សហគមន៍ជនអន្តោប្រវេសន៍ និងមនុស្សដែលមិនចេះនិយាយភាសាអង់គ្លេសនៅផ្ទះ មនុស្សវ័យក្មេង មនុស្សចាស់ និងជនពិការ។ យើងជឿថា យើងគួរស្ដាប់សំឡេងរបស់មនុស្សគ្រប់រូប ដូច្នោះ យើងអាចបំពេញតាមតម្រូវការរបស់ពួកគេ។

តោះ យើងនាំគ្នាឆ្លើយនិងសំណួរទាំងអស់គ្នា៖ តើអ្នកចង់អោយប្រព័ន្ធដឹកជញ្ជូនរបស់យើងដំណើរការដូចម្ដេចខ្លះ?

ចក្ខុវិស័យនៃការដឹកជញ្ជូននៅទីក្រុងស៊ីឯថុលនាពេលអនាគត

ស្វែងយល់បន្ថែម និងចូលរួមក្នុងការបង្កើតផែនការដឹកជញ្ជូននៅក្នុងទីក្រុងស៊ីឯថុល (STP)! ប្រើគេហទំព័រនេះដើម្បីភ្ជាប់ជាមួយឱកាសចូលរួម ស្វែងរកគម្រោងធនធាន និងបន្តរង់ចាំទទួលដំណឹងថ្មីៗអំពីដំណើរផែនការ។

តើឥឡូវនេះ កំពុងតែមានអ្វីកើតឡើង?

ដំណើរការរៀបចំផែនការរបស់យើងទើបតែចាប់ផ្តើម ហើយយើងត្រូវការជំនួយពីលោកអ្នក!

ដើម្បីជួយយើងក្នុងការចាប់ផ្តើម សូមប្រាប់យើងពីរបៀបដែលអ្នកធ្វើដំណើរជុំវិញទីក្រុង Seattle ហើយប្រាប់យើងពីវិធីដ៏ល្អបំផុតសម្រាប់ឱ្យពួកយើងទាក់ទងជាមួយអ្នក អំឡុងពេលដែលយើងបង្កើតផែនការជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល

ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុលគឺជាចក្ខុវិស័យសម្រាប់អនាគតនៃការដឹកជញ្ជូននៅក្នុងទីក្រុងស៊ីឯថុល។ បង្កើតឡើងដោយមានការសហការគ្នាជាមួយសហគមន៍និងត្រូវបានដឹកនាំដោយក្រសួងដឹកជញ្ជូន SDOT ដែលផ្ដល់តម្លៃដ៏ខ្ពស់ទៅលើ សុវត្ថិភាព សមធម៌ អាកាសធាតុ និងការគ្រប់គ្រង - ផែនការនេះនឹងបង្កើតគោលដៅ យុទ្ធសាស្ត្រ និងការណែនាំសម្រាប់ប្រព័ន្ធដឹកជញ្ជូនដែលដំណើរការសម្រាប់ទីក្រុងរបស់យើងក្នុងពេលនេះ និងនាពេលអនាគត។ យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នក ជាមួយសហគមន៍ ដូចដែលយើងបង្កើតការតភ្ជាប់សហគមន៍ដែលផ្តោតលើការធ្វើឱ្យមានយបណ្តាញដឹកជញ្ជូនរបស់យើងឱ្យបានប្រសើរឡើងសម្រាប់ប្រជាជន ហើយមិនមែនសម្រាប់តែរថយន្តជាចម្បងនោះទេ។

យើងទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងរៀបចំផែនការកាលពីមុនមកបានខ្វះខាតក្នុងការចូលរួមយ៉ាងពេញលេញពីមនុស្សគ្រប់ៗគ្នា ជាពិសេសជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច និងប្រជាជនពីសហគមន៍ដែលមិនមែនជាជនជាតិស្បែកស។ ក្រសួង SDOT នឹងចាប់សហការគ្នាជាមួយមូលដ្ធានអង្គការសហគមន៍ ដែលមានទំនាក់ទំនងស្រាប់ជាមួយសហគមន៍ដែលពួកគេផ្ដល់សេវាកម្ម ដើម្បីស្តាប់និងធានាថា ផែនការនេះឆ្លុះបញ្ចាំងពីតម្លៃ និងតម្រូវការរបស់មនុស្សគ្រប់រូប។

សរុបសេចក្ដីទៅគឺ? ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល គឺជាការប្តេជ្ញាចិត្តរបស់ក្រសួង SDOT ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនប្រកបដោយគ្មានការប្រកាន់ជាតិសាសន៍ មានយុតិធម៌ក្នុងសង្គមដែលបំពេញតាមតម្រូវការរបស់ប្រជាជនគ្រប់រូប ដើម្បីឱ្យពួកយើងទាំងអស់គ្នាធ្វើដំណើរប្រកបដោយសុវត្ថិភាពហើយនិងគុណសម្បត្តិ ឆ្ពោះទៅកាន់ទីកន្លែងដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ - បង្កើតឱ្យមានការទំនាក់ទំនងគ្នាក្នុងសហគមន៍។

សំណួរដែលត្រូវបានសួរជាញឹកញាប់

តើអ្នកអាចប្រាប់ខ្ញុំបន្ថែមអំពីផែនការដឹកជញ្ជូនរបស់ទីក្រុង Seattle (STP) បានឬទេ?

STP គឺជាចក្ខុវិស័យសម្រាប់អនាគតនៃការដឹកជញ្ជូននៅទីក្រុង Seattle។ ការចូលរួមរបស់សហគមន៍គឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍ផែនការនេះ។ STP នឹងបង្កើតគោលដៅ យុទ្ធសាស្ត្រ និងការណែនាំសម្រាប់ប្រព័ន្ធដឹកជញ្ជូនដែលដំណើរការសម្រាប់ទីក្រុងរបស់យើងក្នុងពេលនេះ និងនាពេលអនាគត។ ផែនការនេះនឹងរៀបចំអ្វីៗគ្រប់យ៉ាងចាប់ពីការផ្តល់មូលនិធិដឹកជញ្ជូននាពេលអនាគតដល់គម្រោង និងកម្មវិធីដែលលើកកម្ពស់របៀបដែលយើងប្រើប្រាស់កន្លែងសាធារណៈ និងធ្វើដំណើរឆ្លងកាត់តាមទីក្រុង។

យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នក និងអ្នកជិតខាងរបស់អ្នក ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនដែលបំពេញតម្រូវការរបស់អ្នក។

ជាញឹកញាប់ នៅពេលដែលផែនការរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើង ពួកគេមិនរាប់បញ្ចូលមនុស្ស​ផ្សេងៗ ជាពិសេសអ្នកដែលមានស្បែកខ្មៅ ជនជាតិដើមភាគតិច ឬសមាជិកនៃសហគមន៍ដែលមិនមែនជាជនជាតិស្បែកស។ មនុស្ស LGBTQIA+ ប្រជាជនរស់នៅក្នុងភាពក្រីក្រ សហគមន៍ជនអន្តោប្រវេសន៍ និងមនុស្សដែលមិនចេះនិយាយភាសាអង់គ្លេសនៅផ្ទះ។ មនុស្សវ័យក្មេង; មនុស្សវ័យចំណាស់ និងជនពិការ។ យើងជឿថា យើងគួរស្ដាប់យោបល់របស់មនុស្សគ្រប់រូប ដើម្បីអោយយើងអាចបំពេញតាមតម្រូវការរបស់ពួកគេ។ យើងកំពុងរួមដៃជាមួយអង្គការតាមសហគមន៍ ដែលមានទំនាក់ទំនងស្រាប់ជាមួយសហគមន៍ដែលពួកគេបម្រើ ដើម្បីស្តាប់ និងធានាថាផែនការនេះឆ្លុះបញ្ចាំងពីតម្លៃ និងតម្រូវការរបស់មនុស្សគ្រប់រូប។

សរុបសេចក្ដីទៅគឺ? ផែនការដឹកជញ្ជូននៃទីក្រុង Seattle គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនដែល៖

  • បំពេញតាមតម្រូវការរបស់មនុស្សគ្រប់គ្នា
  • យើងទាំងអស់គ្នាធ្វើដំណើរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យទៅកាន់ទីកន្លែងនានា ហើយមានឱកាស ហើយនិង
  • គោរពមនុស្សគ្រប់រូប - ដោយមិនគិតពីពូជសាសន៍ វណ្ណៈ ភេទ ជម្រើសផ្លូវភេទ សញ្ជាតិ អាយុ ឬសមត្ថភាព - ប្រកបដោយសេចក្តីថ្លៃថ្នូរ និងសមធម៌។

តើ STP នឹងធ្វើឡើងនៅពេលណា?

យើងរំពឹងថានឹងមានផែនការព្រាងសម្រាប់ការត្រួតពិនិត្យជាសាធារណៈនៅនិទាឃរដូវឆ្នាំ 2023។ អ្នកនឹងអាចពិនិត្យមើល ផ្តល់យោបល់ និងជួយរៀបចំបំពេញផែនការមួយក្នុងអំឡុងឆ្នាំ 2022។ សូមចូលមកមើលទំព័រនេះសម្រាប់ព័ត៌មានថ្មីៗអំពីដំណើរការនេះ។

អ្នកក៏អាចចុះឈ្មោះដើម្បីទទួលបច្ចុប្បន្នភាពតាមអ៊ីមែលផងដែរ។

តើអ្វីខ្លះទៅដែលជាគោលការសកម្មភាពផែនការដឹកជញ្ជូនរបស់ទីក្រុង Seattle ?

យើងបានស្តាប់នូវអ្វីដែលលោកអ្នកបានចែករំលែកជាមួយយើងក្នុងដំណាក់កាលដំបូងនៃការចូលប្រលូករបស់យើងហើយបានគូសបញ្ជាក់ពីសកម្មភាពដែលអាចធ្វើទៅបានដែលយើងអាចយកមកអនុវត្តដើម្បីសម្រេចបាននូវគោលដៅដឹកជញ្ជូនរបស់យើង។ យើងហៅគោលការទាំងនេះថា សកម្មភាពផែនការដឹកជញ្ជូនរបស់ទីក្រុង Seattle ។ ទាំងអស់នេះគឺជាផ្នត់គំនិតដំបូងដែលយើងចង់ដឹងពីមតិកែលម្អរបស់អ្នក នៅពេលដែលយើងបន្តស្រមៃថា តើយើងចង់ធ្វើដំណើរជុំវិញទីក្រុងនាពេលអនាគតដោយរបៀបណា។

​សូមចូលទៅកាន់ ទំព័រមជ្ឈមណ្ឌលចូលប្រលូកទំនាក់ទំនងតាមអនឡាញ របស់យើង ដើម្បីស្វែងយល់បន្ថែមអំពីគោលការសកម្មភាពហើយប្រាប់យើងឱ្យបានដឹងពីរបៀបដែលអ្នកចង់ឃើញគំនិតទាំងនេះក្លាយទៅជាផ្នែកមួយនៃអនាគតនៃការដឹកជញ្ជូននៅទីក្រុង Seattle ។

តើខ្ញុំអាចចូលរួមឥឡូវនេះបានឬទេ?

ល្អណាស់! យើងចង់បង្កើតផែនការដែលឆ្លុះបញ្ចាំងពីតម្លៃ តម្រូវការនិងបទពិសោធន៍របស់អ្នក។ ចូលទៅកាន់ទំព័រមជ្ឈមណ្ឌលចូលប្រលូកទំនាក់ទំនងតាមអនឡាញរបស់គម្រោងដឹកជញ្ជូនទីក្រុង Seattle របស់យើង ដើម្បីចែករំលែកមតិយោបល់របស់អ្នក!

បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងដំណាក់កាលទីពីរក្នុងចំណោមបីដំណាក់កាលនៅក្នុងដំណើរការចូលប្រលូករបស់យើង។ តារាងពេលវេលាខាងក្រោមបង្ហាញពីរបៀបដែលយើងនឹងបង្កើតផែនការដឹកជញ្ជូនទីក្រុង Seattle ជាមួយលោកអ្នក។

កំណត់ពេលវេលា

ខែមីនា ឆ្នាំ 2022៖ គម្រោងចាប់ផ្តើម!

      • ក្នុងអំឡុងខែនេះ យើងនឹងចែករំលែកគោលដៅ គោលបំណង កាលវិភាគ និងឱកាសសម្រាប់ការចូលរួមជាមួយដៃគូ និងសហគមន៍របស់យើង។

ខែ​ ឧសភា - ខែ សីហា 2022

      • ដំណាក់កាលទី 1 នៃការចូលប្រលូកជាសាធារណៈ។ ក្នុងដំណាក់កាលនេះ យើងបានធ្វើការជាមួយសហគមន៍ដើម្បីស្វែងយល់ពីអាទិភាព បញ្ហាប្រឈមនិងតម្រូវការរបស់អ្នក នៅពេលអ្នកធ្វើដំណើរជុំវិញទីក្រុង Seattle។

        សូមអរគុណគ្រប់ៗគ្នាដែលបានចែករំលែកមតិយោបល់ និងគំនិតជាមួយពួកយើងក្នុងដំណាក់កាលចូលប្រលូកដំបូង! យើងបានស្នើសុំឱ្យអ្នកចែករំលែកអាទិភាព បញ្ហាប្រឈមនិងតម្រូវការរបស់អ្នក នៅពេលអ្នកធ្វើដំណើរជុំវិញទីក្រុង Seattle។

        យើងនឹងចែករំលែកការសង្ខេបអំពីការចូលប្រលូកក្នុងដំណាក់កាលទី 1 នៅចុងរដូវស្លឹកឈើជ្រុះនេះ ដែលនឹងរៀបរាប់អំពីអ្វីដែលយើងបានឮកន្លងមក ហើយថា តើវាកំពុងតែកែទម្រង់ផែនការដោយរបៀបណា។ នៅក្នុងពេលនេះ អ្នកអាចពិនិត្យមើលម្ជុលដែលពួកគេបានដោតនៅលើ ឧបករណ៍បង្កើតផែនទីអន្តរកម្ម ដំបូងរបស់យើងក្នុងដំណាក់កាលទី 1។

ខែតុលា - ខែធ្នូ 2022

      • ដំណាក់កាលទី 2 នៃការចូលប្រលូកជាសាធារណៈ នៅក្នុងអំឡុងដំណាក់កាលទីពីរនៃការចូលប្រលូក យើងនឹងចែករំលែកអ្វីដែលយើងបានឮពីលោកអ្នកក្នុងដំណាក់កាលទី 1 ហើយនិងបង្ហាញថា តើមតិយោបល់របស់អ្នកកំពុងតែជួយកែទម្រង់ផែនការដោយរបៀបណា។ យើងក៏នឹងធ្វើការដើម្បីស្វែងយល់ពីរបៀបដែលអ្នកចង់ធ្វើដំណើរនាពេលខាងមុខផងដែរ ថាតើសកម្មភាពអ្វីខ្លះដែលអ្នកចង់ឱ្យយើងធ្វើ និងរបៀបដែលអ្នកចង់ឃើញសកម្មភាពទាំងនេះក្លាយទៅជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនរបស់យើង។

ខែមករា - ខែមិថុនា ឆ្នាំ 2023

      • ដំណាក់កាលទី 3 នៃការចូលប្រលូកជាសាធារណៈ។ យើងនឹងចែករំលែកសេចក្តីព្រាងរបស់ផែនការ STP ជាមួយសហគមន៍ ហើយស្នើសុំឱ្យអ្នកពិនិត្យមើលឡើងវិញនិងមតិកែលម្អរបស់អ្នក ដើម្បីឱ្យប្រាកដថា យើងដើរលើផ្លូវដែលត្រឹមត្រូវ។

រដូវក្តៅ ឆ្នាំ 2023

      • បញ្ចប់ផែនការ STP។ ផែនការ STP ត្រូវបានបញ្ចប់!

ហេតុអ្វីបានជាទីក្រុង Seattle ឥឡូវ ត្រូវការផែនការនេះ?

បញ្ហាប្រឈមបន្ទាន់និងបញ្ហាប្រឈមនានាកំពុងតែកើតមាន៖ យើងកំពុងប្រឈមមុខនឹងបញ្ហាដឹកជញ្ជូនដែលប៉ះពាល់ដល់ប្រព័ន្ធដឹកជញ្ជូនរបស់យើងទាំងអស់គ្នា។ នេះ​រួម​មាន៖

      • ឥទ្ធិពលដែលកំពុងបន្តនៃជំងឺរាតត្បាត កូវីដ-១៩ COVID-19 លើជីវភាពរស់នៅរបស់សហគមន៍ និងវិធីធ្វើដំណើររបស់យើង
      • អាកាសធាតុ​ដែលបង្ក​ឱ្យ​មាន​ការផ្លាស់ប្ដូខ្លាំងជាបន្ទាន់​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ថ្នល់​របស់​យើង
      • កំណើនប្រជាជនដែលបង្កើនឱ្យមានចរាចរណ៍ច្រើននិងការបង្ហាញពីតម្រូវការផ្នែកលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅជិតទីកន្លែងដឹកជញ្ជូនសាធារណៈ។
      • ហើយមានច្រើនថែមទៀត។

បញ្ហាទាំងអស់នេះ ទាមទារឱ្យមានវិធានការបន្ទាន់។ យើងត្រូវតែស្រមៃមើល ហើយបង្កើតឱ្យមានប្រព័ន្ធដឹកជញ្ជូនថ្មីមួយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងជួយអ្នកគ្រប់គ្នាធ្វើដំណើរជុំវិញទីក្រុង Seattle ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។

ការអភិវឌ្ឍន៍កញ្ចប់ថវិកាដឹកជញ្ជូនថ្មី៖ កញ្ចប់ថវិកាបច្ចុប្បន្នរបស់យើង ការហូតពន្ធដឹកជញ្ជូនទីក្រុង Seattle (Levy to Move Seattle) ផុតកំណត់នៅឆ្នាំ 2024។ ការហូតពន្ធដឹកជញ្ជូននៃទីក្រុង Seattle ផ្ដល់ប្រាក់ចំនួន 930 លានដុល្លារក្នុងរយៈពេល 9 ឆ្នាំ (2015-2024) ហើយផ្គត់ផ្គង់ប្រហែល 30% នៃថវិកាដឹកជញ្ជូនរបស់យើង។ យើង​ត្រូវ​បង្កើត​កញ្ចប់​ថវិកា​ថ្មី​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​មតិ​ស្ថាបនា​របស់​អ្នក។ ដោយមានជំនួយរបស់អ្នកដើម្បីបង្កើត STP យើងអាចបង្កើតកញ្ចប់ថវិកាបន្តដែលនឹងបំពេញតាមតម្រូវការរបស់អ្នក។

ការដើរតាមផែនការកសាងទូលំទូលាយនៃទីក្រុង Seattle៖ ការធ្វើផែនការកសាងទូលំទូលាយនៃទីក្រុង Seattle (ផែនការទូលំទូលាយ) គឺជាឧបករណ៍ដែលនាយកដ្ឋានទីក្រុងប្រើនៅពេលធ្វើការសម្រេចចិត្តខ្នាតធំអំពីរបៀបដែលទីក្រុង Seattle រីកចម្រើន និងវិវឌ្ឍក្នុងរយៈពេលម្ភៃឆ្នាំខាងមុខ។ ក្នុងចំណោមកម្មវត្ថុជាច្រើនទៀត ផែនការដ៏ទូលំទូលាយនេះមានរួមបញ្ចូលកត្តាខាងដឹកជញ្ជូន។ ផែនការដ៏ទូលំទូលាយនេះកំពុងត្រូវបានធ្វើបច្ចុប្បន្នភាពស្របពេលដែលយើងកំពុងបង្កើតផែនការដឹកជញ្ជូននៃទីក្រុង Seattle ។ នេះមានសារៈសំខាន់ ពីព្រោះផែនការដឹកជញ្ជូននៃទីក្រុង Seattle នឹងផ្តល់ភាពច្បាស់លាស់កាន់តែច្រើនដល់សហគមន៍ ជាមួយនឹងព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដែលគោលដៅ និងគោលនយោបាយផែនការទូលំទូលាយនឹងកើតឡើងនៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់យើង។

តើមានផលប្រយោជន៌អ្វីខ្លះដែលជំរុញផែនការនេះ?

STP នឹងឆ្លុះបញ្ចាំងពីតម្លៃរបស់យើង។ ផែនការនេះក៏នឹងផ្តោតលើតម្រូវការអាកាសធាតុ សមធម៌ ការគ្រប់គ្រង និងសុវត្ថិភាព ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់យើង។

ផលប្រយោជន៌និងគោលដៅរបស់ SDOT៖

សមធម៌៖ យើងជឿជាក់ថា ការដឹកជញ្ជូនត្រូវតែបំពេញតាមតម្រូវការរបស់សហគមន៍ដែលមិនមែនជាជនជាតិស្បែកស និងអ្នកមានប្រាក់ចំណូលគ្រប់កម្រិត គ្រប់សមត្ថភាព និងគ្រប់វ័យទាំងអស់។ គោលដៅរបស់យើងគឺដើម្បីធ្វើជាដៃគូជាមួយសហគមន៍នាៗដើម្បីកសាងប្រព័ន្ធដឹកជញ្ជូនប្រកបដោយសមធម៌នៃជាតិសាសន៍ និងយុតិធម៌នៃសង្គម។

សុវត្ថិភាព៖ យើងជឿថា មនុស្សគ្រប់គ្នាគួរតែអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពទូទាំងទីក្រុង។ គោលដៅរបស់យើងគឺបង្កើតបរិយាកាសដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនិងការស្លាប់នៅទីក្រុង Seattle។

ភាពចល័ត៖ យើងជឿថាជម្រើសនៃការដឹកជញ្ជូនមានសារៈសំខាន់ណាស់សម្រាប់ឱកាសក្នុងការធ្វើដំណើរ។ គោលដៅរបស់យើងគឺបង្កើត ប្រតិបត្តិការ និងថែរក្សាប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើការបាន ដែលអាចដឹកជញ្ជូនមនុស្ស តភ្ជាប់ទីកន្លែង និងដឹកទំនិញ ប្រកបដោយភាពជឿជាក់។

និរន្តរភាព៖ យើងជឿថា សុខភាពនៃបរិស្ថានគួរតែត្រូវបានកែលម្អសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ គោលដៅរបស់យើងគឺដើម្បីដោះស្រាយវិបត្តិអាកាសធាតុតាមរយៈប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងស្ថិរភាព។

ជីវៈភាព៖ យើងជឿថាការដឹកជញ្ជូនមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ។ គោលដៅរបស់យើងគឺដើម្បីគ្រប់គ្រងផ្លូវ និងចិញ្ចើមថ្នល់របស់យើងតាមរបៀបដែលធ្វើអោយជីវិតសាធារណៈជនកាន់តែប្រសើរឡើង និងលើកកម្ពស់សុខភាពសហគមន៍។

ឧត្តមភាព៖ យើងជឿជាក់លើការអនុវត្តអោយហួសពីការរំពឹងទុករបស់សហគមន៍ដែលយើងបម្រើ។ គោលដៅរបស់យើងគឺដើម្បីកសាងក្រុមដែលប្តេជ្ញាចិត្តដើម្បីឧត្តមភាព និងបំពាក់នូវជំនាញដើម្បីតទល់នឹងបញ្ហាប្រឈមក្នុងថ្ងៃនេះ និងថ្ងៃស្អែក។

ទីក្រុង Seattle មានគម្រោងជាច្រើនរួចទៅហើយ។ ហេតុអ្វីបានជាយើងត្រូវការផែនការថ្មី? តើវានឹងធ្វើអ្វីខុសពីគ្នា?

ការធ្វើផែនការរួម៖ STP នឹងដោះស្រាយតម្រូវការធ្វើដំណើរ ការប្រើប្រាស់ និងតម្រូវការនៃទីសាធារណៈក្នុងឯកសារតែមួយ ជាប្រព័ន្ធរួម។ ផែនការនេះនឹងកសាងឡើងវិញនូវផ្លូវថ្មើរជើង ផ្លូវជិះកង់ កន្លែងបន្តដំណើរ និងការដឹកជញ្ជូនដែលយើងមានជាស្រាប់ ដើម្បីបំពេញតាមតម្រូវការរបស់យើងនាពេលបច្ចុប្បន្ននិងអនាគត។ STP នឹងរួមបញ្ចូលការផ្តួចផ្តើមគំនិតក្នុងទីក្រុងជាច្រើនដូចជា ចក្ខុវិស័យសូន្យនៃទីក្រុង Seattle (Seattle's Vision Zero) វិធានការយុតិធម៌នៃសង្គមនិងពូជសាសន៍ (Race and Social Justice Initiative) គម្រោងចលនាអាកាសធាតុ (Climate Action Plan) ផែនការដឹកជញ្ជូនដោយបង្កើនចរន្ដអគ្គិសនីយ (Transportation Electrification Blueprint) និងផ្សេងទៀត។ លើសពីនេះ វានឹងសំអាងទៅលើផែនការដែលបង្កើតដោយភ្នាក់ងារដឹកជញ្ជូនក្នុងតំបន់ផ្សេងទៀត ដើម្បីយើងអាចដឹងថា យុទ្ធសាស្ត្រណាមួយនឹងបម្រើដល់ទីក្រុង Seattle បានល្អបំផុត។

វិធីរួមបញ្ចូលនិងប្រសិទ្ធភាព៖ STP នឹងជួយក្នុងជម្រើសនៃការធ្វើដំណើរ (ដូចជាការជិះកង់ ការដើរ ការជិះឡានក្រុង និងជាច្រើនទៀត) ធ្វើការរួមគ្នាដើម្បីគាំទ្រអ្នកឱ្យមានឱកាសប្រើប្រាស់ គាំទ្រមនុស្សនិងទីកន្លែង។

ការចូលរួមក្នុងសហគមន៍៖ យើងកំពុងធ្វើឱ្យមានតម្លាភាព ការចូលរួមជាអាទិភាពរបស់យើងសម្រាប់ STP។ យើង​នឹង​ប្រើ​វិធី​សាស្រ្ត​ថ្មីផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​និង​អ្នក​ជិត​ខាង​របស់​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​រួម។

តើសហគមន៍នឹងចូលរួមក្នុងដំណើរការរៀបចំផែនការយ៉ាងដូចម្តេច?

ដឹកនាំដោយលោកអ្នក៖ STP នឹងត្រូវបានដឹកនាំដោយលោកអ្នក – សហគមន៍របស់យើង។ សំឡេងរបស់អ្នកនឹងជួយរៀបចំផែនការ។ យើងនឹងស្តាប់ និងឆ្លើយតបទៅនឹងគំនិតរបស់អ្នក នៅពេលដែលយើងធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមនៃការដឹកជញ្ជូនដ៏ធំបំផុតរបស់យើង ជាមួយនឹងចក្ខុវិស័យថ្មីសម្រាប់ទីក្រុងរបស់យើង។

ការផ្តោតទៅលើមនុស្សដែលធម្មតាមិនបានរាប់បញ្ចូលក្នុងដំណើរការរៀបចំផែនការ៖ យើងនឹងភ្ជាប់ការទាក់ទងជាមួយមនុស្សនៅទូទាំងទីក្រុង Seattle ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូននាពេលអនាគតរបស់យើង ដោយផ្តោតលើមនុស្សដែលជារឿយៗត្រូវមិនបានរាប់បញ្ចូលក្នុងដំណើរការរៀបចំផែនការ​ នេះរួមមានអ្នកដែលជាជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច ឬ ផ្នែកមួយនៃសហគមន៍ដែលមិនមែនជាជនជាតិស្បែកស មនុស្ស LGBTQIA+ ប្រជាជនរស់នៅក្នុងភាពក្រីក្រ; សហគមន៍ជនអន្តោប្រវេសន៍ និងមនុស្សដែលមិនចេះនិយាយភាសាអង់គ្លេសនៅផ្ទះ។ មនុស្សវ័យក្មេង មនុស្សចាស់ និងជនពិការ។

ការបង្កើនសមត្ថភាពរបស់អ្នកដែលនៅជិតសហគមន៍បំផុត៖ យើងកំពុងតែសហការគ្នាជាមួយអង្គការមានមូលដ្ធានក្នុងសហគមន៍និងនាយកដ្ឋានទំនាក់ទំនងសហគមន៍ទីក្រុង Seattle ដើម្បីបង្កើតដំណើរការចូលរួមដែលបង្កើតភាពជាដៃគូជាមួយសហគមន៍របស់យើង ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការចូលរួមនិងបង្កើតឱ្យមានមូលដ្ឋានសមធម៌ជាតិសាសន៍។

យុទ្ធសាស្រ្តនៃការចូលរួមថ្មី៖ ជាមួយនឹងដំណើរការចូលរួមរបស់ STP យើងកំពុងតែព្យាយាមធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រជាជនក្នុងការចូលរួមប្រកបដោយយុតិធម៌នៃពូជសាសន៍និងសមធម៌។ យើង​នឹង​ស្ដាប់​ពីសំឡេងមតិ​ជាច្រើន​ទៀត ដើម្បីធានា​ថា ​សហគមន៍​ដែល​ជា​ញឹកញាប់ មិន​ត្រូវ​បាន​គេរាប់បញ្ចូល មានឱកាស​ចូលរួម និង​ជួយ​ឱ្យប្រជាជន​មាន​អារម្មណ៍​ថា ​ការ​ចូលរួម​របស់​ពួកគេ​មានតម្លៃ។ យើងនឹងធ្វើដូច្នេះដោយប្រើយុទ្ធសាស្ត្រដែលពាក់ព័ន្ធនិងវប្បធម៌ ដែលអាចទាក់ទងគ្នាបាន និងរួមបញ្ចូលយុទ្ធសាស្រ្តដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ COVID-19 ដែលកំពុងតែឡើង។

សំឡេងរបស់អ្នកនឹងក្លាយជាផ្នែកដ៏សំខាន់បំផុតនៃដំណើរការនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នក និងអ្នកជិតខាងរបស់អ្នក ដើម្បីបង្កើតផែនការដែលសមរម្យសម្រាប់ទីក្រុង Seattle ទាំងមូល។

តើ STP ត្រូវបានពាក់ព័ន្ធជាមួយផែនការកសាងទូលំទូលាយនៃទីក្រុង Seattle យ៉ាងដូចម្តេច?

ការធ្វើបច្ចុប្បន្នភាពនៃផែនការគ្រប់ជ្រុងជ្រោយរបស់ទីក្រុង Seattle - ផែនការ One Seattle - នឹងដឹកនាំការសម្រេចចិត្តសំខាន់ៗអំពីរបៀបដែលទីក្រុង Seattle រីកចម្រើន និងអភិវឌ្ឍក្នុងរយៈពេលម្ភៃឆ្នាំទៅខាងមុខ។

យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ការិយាល័យគម្រោងការ និងអភិវឌ្ឍន៍សហគមន៍ (OPCD) ដើម្បីបង្កើតផែនការទាំងពីរដោយស្របគ្នា។ រួមគ្នា STP និង ផែនការ One Seattle នឹងដោះស្រាយលំនៅដ្ឋាន ការងារ និងការវិនិយោគសហគមន៍នាពេលអនាគត។

សូមចូលទៅកាន់គេហទំព័រ ផែនការ​ One Seattle របស់ OPCD ដើម្បីស្វែងយល់បន្ថែម និងចែករំលែកមតិយោបល់របស់អ្នក ដើម្បីដឹកនាំទៅរកអនាគតដ៏ធំធេងរបស់ទីក្រុង Seattle ។

តើដំណើរការត្រួតពិនិត្យបរិស្ថានសម្រាប់ផែនការដឹកជញ្ជូននៃទីក្រុង Seattle គឺជាអ្វី?

STP នឹងឆ្លងកាត់ការត្រួតពិនិត្យតាមដំណើរការ​ ច្បាប់គោលនយោបាយបរិស្ថានរបស់រដ្ឋ (SEPA)។ SEPA ធានាថា គុណតម្លៃនៃបរិស្ថានត្រូវបានពិចារណាយ៉ាងហ្មត់ចត់ក្នុងអំឡុងពេលធ្វើផែនការ និងដំណើរការធ្វើការសម្រេចចិត្ត។

លទ្ធផលចេញពីសេចក្តីថ្លែងការណ៍អំពីផលប៉ះពាល់បរិស្ថាន EIS នឹងពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាពនិងរួមចំណែកដល់ការធ្វើសេចក្តីសម្រេចយ៉ាងច្បាស់លាស់។ មតិយោបល់របស់អ្នកលើ EIS កំពុងតែត្រូវបានដាក់បញ្ចូលពេលដំណាលគ្នាជាមួយនឹងការផ្ដល់មតិយោបល់ដែលត្រូវបានចែករំលែកតាមរយៈការចូលប្រលូកក្នុងសហគមន៍ធំសម្រាប់ផែនការ STP ។

រយៈពេលប្រមូលយកការបញ្ចេញមតិយោបល់៖ ថ្ងៃទី 16 ខែមិថុនា - ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022

សូមអរគុណដល់អ្នកគ្រប់ៗគ្នាដែលបានចែករំលែកមតិយោបល់ជាមួយពួកយើងក្នុងអំឡុងពេលបញ្ចេញមតិ។ មតិយោបល់របស់អ្នកគឺជាការជូនដំណឹងអំពីអ្វីដែលនឹងត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍អំពីផលប៉ះពាល់បរិស្ថាន។