អាកាសធាតុរដូវរងា

សូមស្វាគមន៍មកកាន់គេហទំព័រចលនាឆ្លើយតបអាកាសធាតុរដូវរងារបស់ SDOT ដែលអ្នកនឹងស្វែងរកធនធានដើម្បីជួយអ្នករៀបចំសម្រាប់ព្យុះរដូវរងា និងស្វែងយល់ពីរបៀបដែល SDOT ឆ្លើយតបដើម្បីអោយទីក្រុង Seattle មានដំណើរការដោយសុវត្ថិភាព។

ធនធាន

ទាញយក

ផែនទីអាកាសធាតុរដូវរងា

ធនធានបន្ថែម

ថែរក្សាចិញ្ចឹមផ្លូវឲ្យស្រឡះល្អ

សូមរក្សាចិញ្ចើមផ្លូវនៅមុខផ្ទះ ឬអាជីវកម្មរបស់អ្នកឱ្យបានស្រឡះល្អក្នុងអំឡុងពេលមានព្យុះព្រិល។ វាគឺ​ជា​ច្បាប់ហើយ​គឺជាអ្វី​ដែលត្រឹមត្រូវយើងគូរធ្វើដើម្បីអោយមនុស្សទាំងអស់គ្នា​អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព ជាពិសេស​អ្នក​ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។

ទីក្រុង Seattle មានចិញ្ចើមផ្លូវចំនួនជាង ២៤០០ ម៉ាយ ហើយក្រុមការងាររបស់យើងមិនអាចនៅគ្រប់ទីកន្លែងក្នុងពេលតែមួយបានទេ។ យើងពឹងផ្អែកលើអ្នកក្នុងការបំពេញការងាររបស់អ្នក ដើម្បីអោយយើងអាចផ្តោតទៅលើការសម្អាតចិញ្ចើមផ្លូវដែលមិននៅជិតអគារឯកជន និងធ្វើឱ្យផ្លូវសំខាន់ៗរបស់ទីក្រុងជ្រះស្រឡះ។

  • រៀបចំ - ស្តុកទុកមុនពេលមានព្យុះ។ មានប៉ែលចូកព្រិល ថង់អំបិលបាចតាមផ្លូវ សំលៀកបំពាក់កក់ក្តៅ ភួយសាគួរ ពិល ឧបករណ៍សង្គ្រោះបឋម និងការផ្គត់ផ្គង់អាហារ/ទឹក/ថ្នាំ យ៉ាងហោចណាស់បានបីថ្ងៃ។
  • មុនពេលវាកក - រោយអំបិលគ្រួស (ឬផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានផ្សេងទៀត) នៅលើចិញ្ចើមផ្លូវ ផ្លូវដើរ និងផ្លូវជម្រាលរបស់អ្នក ដើម្បីការពារកុំឱ្យមានទឹកកក។
  • សូមសាកសួរអ្នកជិតខាងរបស់អ្នកផង — សាកសួរអ្នកជិតខាងរបស់អ្នក ប្រសិនបើអ្នកដឹងថាពួកគេអាចត្រូវការជំនួយពីអ្នក។ ធ្វើការរួមគ្នា ហើយបង្កើតផែនការដើម្បីធានាថា ប្លុកផ្លូវដើរ ផ្លូវបង្ហូរទឹកភ្លៀង និងផ្លូវកាត់កែង បានជ្រះស្រឡះពីព្រិល/ទឹកកក។
  • នៅពេលធ្លាក់ព្រិល — សម្អាតចិញ្ចើមផ្លូវ — សម្អាតចិញ្ចើមផ្លូវនៅមុខផ្ទះ ឬអាជីវកម្មរបស់អ្នករៀងរាល់ 12 ម៉ោងមុនពេលព្រិលប្រែទៅជាទឹកកក។

យើងបានសហការគ្នាជាមួយ Rooted in Rights ដើម្បីបង្កើតវីដេអូមួយដើម្បីអប់រំមនុស្សអំពីសារៈសំខាន់នៃការបោសសម្អាតព្រិល និងទឹកកកពីចិញ្ចើមផ្លូវដែលនៅជិតផ្ទះ អាជីវកម្ម និងកន្លែងការងាររបស់ពួកគេ។ ព័ត៌មាននេះធ្វើឱ្យវាកាន់តែងាយស្រួលហើយមានសុវត្ថិភាពជាងមុនសម្រាប់អ្នករាល់គ្នាក្នុងការធ្វើដំណើរក្រោយពីព្យុះរដូវរងា!

>

Transportation

Greg Spotts, Director
Address: 700 5th Ave, Suite 3800, Seattle, WA, 98104
Mailing Address: PO Box 34996, Seattle, WA, 98124-4996
Phone: (206) 684-7623
684-Road@seattle.gov

Newsletter Updates

Subscribe

Sign up for the latest updates from Transportation

The Seattle Department of Transportation (SDOT) is on a mission to deliver a transportation system that provides safe and affordable access to places and opportunities for everyone as we work to achieve our vision of Seattle as a thriving, equitable community powered by dependable transportation.