Khmer - ភាសាខ្មែរ
មធ្យោបាយថ្មីដើម្បី ទទួលបានព័ត៌មានស្តីពីលំនៅដ្ឋានជួល និងធនធាននានានៅក្នុងទីក្រុង Seattle!
តើ Renting in Seattle Resource Center ជាអ្វី?
បច្ចុប្បន្ននេះ ទីក្រុង Seattle មានគេហទំព័រ និងលេខទូរស័ព្ទដើម្បីជួយម្ចាស់ផ្ទះ និងអ្នកជួលផ្ទះឲ្យទទួលបានព័ត៌មានអំពីការជួលផ្ទះនៅទីក្រុង Seattle។
តើអាចទទួលបានព័ត៌មានអ្វីខ្លះ?
គេហទំព័រនេះផ្តល់ព័ត៌មានស្តីពីសិទ្ធិ និងការទទួលខុសត្រូវរបស់ភាគីអ្នកជួល និងភាគីម្ចាស់ផ្ទះ នៅក្នុងដំណើរការជួលផ្ទះចាប់ពីពេលចូលស្នាក់នៅរហូតដល់ពេលរើចេញពីទីតាំងនោះ ។ គេហទំព័រនេះក៏រៀបរាប់ផងដែរអំពីបទប្បញ្ញត្តិនៅក្នុងទីក្រុង ស្តង់ដារ អប្បបរមានៃលំនៅដ្ឋាន និងអ្វីដែលត្រូវធ្វើនៅក្នុងករណីដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ជួបប្រទះការរើសអើងលើបញ្ហាលំនៅដ្ឋាន ។ អ្នកក៏អាចទូរស័ព្ទមក យើងខ្ញុំបានដែរប្រសិនបើអ្នកមានបំណងចង់ពិភាក្សាជាមួយនរណាម្នាក់ ចង់ទទួលបានជំនួយ ឬដាក់ពាក្យប្តឹងតវ៉ាអំពីបញ្ហាលំនៅដ្ឋានរបស់អ្នក ។
មានការបកប្រែភាសា ជានិច្ច។
ឯកសារដែលបានបកប្រែជាភាសាផ្សេងៗ៖
គេហទំព័រនេះមាន ឯកសារដែលបានបកប្រែជាភាសាផ្សេងៗដែលផ្តល់ព័ត៌មានសំខាន់ៗស្តីពីបទប្បញ្ញត្តិនៃការជួល ច្បាប់ការពារអ្នកជួលផ្ទះ ច្បាប់ស្តីពីលំនៅដ្ឋានសមរម្យ បរិក្ខារសាធារណៈ និងធនធានសំខាន់ផ្សេងៗទៀត។
ទីក្រុង Seattle ជឿជាក់លើបរិយាបន្ន (inclusion) និងសមធម៌ (equity) ។ ជនអន្តោប្រវេសន៍ និង ជនភៀសខ្លួន ទទួលបានការស្វាគមន៍នៅទីនេះ ។
បុគ្គលិកទីក្រុង មិនសួរអំពីស្ថានភាពសញ្ជាតិឡើយ ហើយពួកគាត់ផ្តល់ សេវាជូន គ្រប់មនុស្សដែល រស់នៅក្នុងទីក្រុង ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍អ។
ដើម្បីសុំ ជំនួយក្នុងស្វែងរក លំនៅដ្ឋានដែលមានតម្លៃសមរម្យ ជំនួយក្នុងការរើចូលមកស្នាក់នៅ ជំនួយផ្នែកច្បាប់ និងធនធានសហគមន៍ជាច្រើនទៀត សូមទូរស័ព្ទទៅលេខ 2-1-1 ឬ 1 (877) 211-9274 ឬចូលទៅកាន់គេហទំព័រ win211.org ។
ការការពារអ្នកជួល ក្រោយពេលបញ្ចប់ការផ្អាកជាបណ្ដោះអាសន្ននូវការបណ្ដេញចេញ