កាត់បន្ថយវិក្កយបត្រការប្រើប្រាស់ទឹកភ្លើងរបស់អ្នក
Seattle City Light (អគ្គិសនី) និង Seattle Public Utilities (ទឹក/លូ/សំរាម) ផ្តល់កម្មវិធីនានាដើម្បីជួយអ្នកក្នុងការគ្រប់គ្រងវិក្កយបត្រប្រើប្រាស់ទឹកភ្លើងរបស់អ្នក។
អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់៖
- កម្មវិធីបញ្ចុះតម្លៃប្រើប្រាស់ទឹកភ្លើង៖ បញ្ចុះតម្លៃ 50-60% លើវិក្កយបត្រប្រើប្រាស់ទឹកភ្លើងជារៀងរាល់ខែ
- ជំនួយបង់វិក្កយបត្រ៖
- Seattle City Light៖ ចំនួនចាប់ពី $250 ដល់ $750 ឬច្រើនជាងនេះក្នុងមួយឆ្នាំសម្រាប់វិក្កយបត្រអគ្គិសនី
- Seattle Public Utilities៖ ចំនួន $500 ឬច្រើនជាងនេះក្នុងមួយឆ្នាំសម្រាប់វិក្កយបត្រទឹក លូ និងសំរាម
ស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយប្រើប្រាស់ទឹកភ្លើងដែរឬទេ។
ទទួលបានជំនួយជាមួយសមតុល្យបច្ចុប្បន្នរបស់អ្នក
រៀបចំផែនការបង់ប្រាក់
Seattle City Light និង Seattle Public Utilities ផ្តល់ជូននូវផែនការបង់ប្រាក់ ដើម្បីឱ្យអ្នកមានពេលវេលាបន្ថែមក្នុងការបង់វិក្កយបត្ររបស់អ្នក។
បានទទួលការជូនដំណឹងអំពីការផ្ដាច់សេវាមែនទេ?
ទូរស័ព្ទមកយើងតាមលេខ (206) 684-3000 (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ម៉ោង 7:30 ព្រឹក ដល់ ម៉ោង 6 ល្ងាច)។
មានសេវាបកប្រែដោយមិនគិតថ្លៃពីអ្នក។
សូមចូលទៅកាន់គេហទំព័រ Seattle City Light និង Seattle Public Utilities ដើម្បីទទួលបានព័ត៌មានបន្ថែម។
- បើកគណនី Seattle City Light ឬ Seattle Public Utilities ដោយប្រើឈ្មោះរបស់អ្នក
- រស់នៅផ្ទះមានអាសយដ្ឋានជាលំនៅឋាន (អតិថិជនអាជីវកម្មមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ)
- ចំណូលគ្រួសារសរុបរបស់អ្នកស្ថិតក្នុងតម្រូវការរបស់កម្មវិធី
និយមន័យនៃចំណូល
- ចំណូលគ្រួសារ (មុនបង់ពន្ធ)៖ ចំណូលសរុបសម្រាប់មនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់អ្នក មុនពេលកាត់ពន្ធ។
- ទំហំគ្រួសារ៖ មនុស្សគ្រប់គ្នាដែលរស់នៅជាមួយអ្នក (សមាជិកគ្រួសារ មិត្តរួមបន្ទប់ និងអ្នកដទៃទៀត) មិនថាពួកគេមានទំនាក់ទំនងគ្រួសារជាមួយអ្នកឬអត់នោះទេ។
គោលការណ៍ណែនាំអំពីចំណូលឆ្នាំ 2026
កម្មវិធីបញ្ចុះតម្លៃប្រើប្រាស់ទឹកភ្លើង
ការបញ្ចុះតម្លៃប្រចាំខែជាបន្តបន្ទាប់សម្រាប់វិក្កយបត្រអគ្គិសនី និងទឹក។
| ទំហំគ្រួសារ | ចំណូលប្រចាំខែ (មុនបង់ពន្ធ) | ចំណូលប្រចាំឆ្នាំ (មុនបង់ពន្ធ) |
|---|---|---|
| 1 | $4,269 | $51,228 |
| 2 | $5,582 | $66,984 |
| 3 | $6,895 | $82,740 |
| 4 | $8,209 | $98,508 |
| 5 | $9,522 | $114,264 |
| 6 | $10,836 | $130,032 |
| 7 | $11,082 | $132,984 |
| 8 | $11,328 | $135,936 |
| 9 | $11,575 | $138,900 |
| 10 | $11,821 | $141,852 |
| មនុស្សម្នាក់បន្ថែមទៀត | +$247 | +$2,964 |
ជំនួយបង់វិក្កយបត្របន្ទាន់ និងកម្មវិធីជំនួយបន្ទាន់
ជំនួយសម្រាប់វិក្កយបត្រអគ្គិសនី និងទឹករបស់អ្នក។
| ទំហំគ្រួសារ | ចំណូលប្រចាំខែ (មុនបង់ពន្ធ) | ចំណូលប្រចាំឆ្នាំ (មុនបង់ពន្ធ) |
|---|---|---|
| 1 | $4,878 | $58,536 |
| 2 | $6,379 | $76,548 |
| 3 | $7,881 | $94,572 |
| 4 | $9,382 | $112,584 |
| 5 | $10,883 | $130,596 |
| 6 | $12,384 | $148,608 |
| 7 | $12,665 | $151,980 |
| 8 | $12,947 | $155,364 |
| 9 | $13,228 | $158,736 |
| 10 | $13,509 | $162,108 |
| មនុស្សម្នាក់បន្ថែមទៀត | +$281 | +$3,372 |
Project Share
ជំនួយបន្ថែមសម្រាប់វិក្កយបត្រអគ្គិសនី។
| ទំហំគ្រួសារ | ចំណូលប្រចាំខែ (មុនបង់ពន្ធ) | ចំណូលប្រចាំឆ្នាំ (មុនបង់ពន្ធ) |
|---|---|---|
| 1 | $7,680 | $92,160 |
| 2 | $8,784 | $105,408 |
| 3 | $9,876 | $118,512 |
| 4 | $10,960 | $131,520 |
| 5 | $11,840 | $142,080 |
| 6 | $12,720 | $152,640 |
| 7 | $13,596 | $163,152 |
| 8 | $14,484 | $173,808 |
| 9 | $15,348 | $184,176 |
| 10 | $16,225 | $194,700 |
| មនុស្សម្នាក់បន្ថែមទៀត | +$875 | +$10,500 |
តម្រូវការប្រាក់ចំណូលត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ? ដាក់ពាក្យឥឡូវនេះ ដើម្បីទទួលបានជំនួយប្រើប្រាស់ទឹកភ្លើង។
ការដាក់ពាក្យតែមួយ អនុញ្ញាតឱ្យអ្នកដាក់ពាក្យសម្រាប់កម្មវិធីជាច្រើន។
- ដាក់ពាក្យតាមអនឡាញ (មានជាច្រើនភាសា)
- ទាញយកទម្រង់ពាក្យសុំជាក្រដាស (PDF) ហើយដាក់តាមប្រៃសណីយ៍ ទូរសារ ឬអ៊ីមែល។
- សូមទៅកាន់នាយកដ្ឋានសេវាមនុស្ស (Human Services Department) - អគារកណ្តាល (Central Building) នៅ 810 3rd Ave, Suite 440, Seattle, WA 98104
(ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ម៉ោង 8 ដល់ ម៉ោង 10 ព្រឹក និងម៉ោង 12 ថ្ងៃត្រង់ ដល់ ម៉ោង 2 រសៀល)។ មានសេវាបកប្រែដោយមិនគិតថ្លៃ។
បញ្ជាក់ព័ត៌មានគណនីរបស់អ្នក
- ពិនិត្យមើលថាឈ្មោះរបស់អ្នកមានកលើវិក្កយបត្រប្រើប្រាស់ទឹកភ្លើងឬទេ។ ប្រសិនបើមិនមានទេ សូមសុំឱ្យម្ចាស់គណនីឱ្យដាក់ពាក្យ។
- ស្វែងរកលេខគណនីរបស់អ្នក៖
- នៅលើវិក្កយបត្ររបស់អ្នក
- នៅលើ គេហទំព័រ My Utility Services
- ឬដោយទូរស័ព្ទមកលេខ (206) 684-3000 (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ម៉ោង 7:30 ព្រឹក ដល់ ម៉ោង 6 ល្ងាច។)
ប្រមូលឯកសាររបស់អ្នក
- អត្តសញ្ញាណប័ណ្ណដែលមានរូបថតសម្រាប់មនុស្សពេញវ័យទាំងអស់នៅក្នុងគ្រួសាររបស់អ្នក (ចាប់ពីអាយុ 18 ឆ្នាំឡើងទៅ)
- ឯកសារចំណូលសម្រាប់មនុស្សពេញវ័យទាំងអស់ដែលមានអាយុ 18 ឆ្នាំឡើងទៅ
- តើអ្នកទទួលបាន SNAP មែនទេ? ប្រសិនបើឈ្មោះរបស់អ្នកមាននៅលើវិក្កយបត្រ City Light ហើយអ្នកទទួលបាន SNAP អ្នកគ្រាន់តែត្រូវការផ្តល់លិខិតផ្តល់ដំណឹងពីការទទួលជំនួយពី DSHS របស់អ្នកប៉ុណ្ណោះ។ មិនចាំបាច់មានឯកសារចំណូលផ្សេងទៀតដើម្បីដាក់ពាក្យនោះទេ។
អ្នកអាចស្កេន ចម្លង បោះពុម្ព ឬផ្ញើទូរសារឯកសាររបស់អ្នកដោយឥតគិតថ្លៃនៅ៖
- Downtown Utility Services Counters
- មជ្ឈមណ្ឌលសេវាអតិថិជន (Customer Services Centers) (Ballard, Central, Lake City, Southeast, Southwest, University District)
- Seattle Public Library
- King County Library
សូមផ្តល់អត្តសញ្ញាណប័ណ្ណដែលមានរូបថតសម្រាប់មនុស្សពេញវ័យទាំងអស់នៅក្នុងគ្រួសាររបស់អ្នក (ចាប់ពីអាយុ 18 ឆ្នាំឡើងទៅ) ជាមួយនឹងពាក្យសុំរបស់អ្នក។
ទម្រង់អត្តសញ្ញាណប័ណ្ណមានរូបថតដែលត្រូវបានទទួលយក រួមមាន៖
- ប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណរបស់រដ្ឋ
- លិខិតឆ្លងដែន
- អត្តសញ្ញាណប័ណ្ណយោធាអាមេរិក
- អត្តសញ្ញាណប័ណ្ណជនជាតិដើមភាគតិច
- ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
អ្នកគ្រាន់តែត្រូវការផ្តល់ច្បាប់ចម្លងនៃផ្នែកខាងមុខនៃអត្តសញ្ញាណប័ណ្ណ ឬទំព័រដែលមានរូបថតនៃលិខិតឆ្លងដែនប៉ុណ្ណោះ។ យើងទទួលយកអត្តសញ្ញាណប័ណ្ណដែលផុតកំណត់ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។