Cambodian / Khmer/ ខ្មែរ

ធ្វើឱ្យសំឡេងរបស់អ្នកមានសារៈសំខាន់នៅក្នុងការបោះឆ្នោតនៅក្នុងទីក្រុង Seattle

កម្មវិធីបណ្ណទឹកប្រាក់ប្រជាធិបតេយ្យផ្តល់សិទ្ធិអំណាចដល់អ្នករស់នៅក្នុងទីក្រុង Seattle ឱ្យចូលរួមក្នុងការបោះឆ្នោតក្នុងតំបន់ និងកាត់បន្ថយឧបសគ្គក្នុងការឈរឈ្មោះសម្រាប់តំណែងដោយផ្តល់ប្រភពមូលនិធិ។

តើបណ្ណទឹកប្រាក់​ប្រជាធិបតេយ្យ​គឺជាអ្វី?
ទីក្រុង Seattle ផ្តល់បណ្ណទឹកប្រាក់ប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ។ បណ្ណទឹកប្រាក់ប្រជាធិបតេយ្យគឺជាវិញ្ញាបនបត្រដែលមានតម្លៃ $25 ដែលអ្នករស់នៅទីក្រុង Seattle ប្រើដើម្បីបរិច្ចាគដល់ការបោះឆ្នោតក្នុងតំបន់។

តើបេក្ខជនណាខ្លះអាចទទួលបានបណ្ណទឹកប្រាក់ប្រជាធិបតេយ្យ?
កម្មវិធីនេះគឺអាស្រ័យទៅលើចិត្តរបស់បេក្ខជន។ បេក្ខជនដែលចូលរួមក្នុងកម្មវិធីអាចទទួលយកបណ្ណរបស់អ្នក។ បណ្ណទឹកបា្រក់ប្រជាធិបតេយ្យអាចបរិច្ចាគដល់បេក្ខជនដែលចូលរួមឈរឈ្មោះបោះឆ្នោតយកមុខតំណែងជាក្រុមប្រឹក្សាក្រុង មេធាវីក្រុង ឬអភិបាលក្រុង Seattle។

តើ​ការ​បោះ​ឆ្នោត​នៅទីក្រុង Seattle លើក​ក្រោយ​នឹងកើតឡើងនៅ​ពេល​ណា?
ការបោះឆ្នោតបន្ទាប់មកទៀតនៅទីក្រុង Seattle គឺនៅឆ្នាំ 2024។ បណ្ណទឹកប្រាក់ប្រជាធិបតេយ្យអាចប្រើបានចាប់ពីថ្ងៃទី 12 ខែមីនា ឆ្នាំ 2024 ដល់ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2024។

អ្នកអាចទទួលបានបណ្ណទឹកប្រាក់ប្រជាធិបតេយ្យ ប្រសិនបើអ្នក៖

  • ជាអ្នកស្រុករស់នៅទីក្រុង Seattle
  • មានអាយុយ៉ាងតិច 18 ឆ្នាំ ហើយជា
  • សញ្ជាតិអាមេរិក ពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់។

អ្នកមិនចាំបាច់ជាអ្នកចុះឈ្មោះបោះឆ្នោតទេ ដើម្បីទទួលបានបណ្ណទឹកប្រាក់​ប្រជាធិបតេយ្យនេះ។ ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានរាយខាងលើ អ្នកអាចដាក់ពាក្យស្នើសុំបណ្ណទឹកប្រាក់បាន។

តើខ្ញុំអាចស្វែងយល់អំពីបេក្ខជនដោយរបៀបណា?
សូមចូលទៅកាន់ ទំព័រណែនាំបេក្ខជន ដើម្បីស្វែងយល់អំពីបេក្ខជនដែលកំពុងឈរឈ្មោះបោះឆ្នោតយកមុខតំណែង។  

រកមើលឈ្មោះបេក្ខជនដែលចូលរួម នៅលើ ទំព័ររបស់បេក្ខជនចុះឈ្មោះចូលរួមបោះឆ្នោត។  

តើមានសំណួរដែរទេ?  សូមទូរសព្ទទៅលេខ (206) 727-8855 (មានជំនួយបកប្រែភាសា)។

អ្នកអាចទាញយក ឬបោះពុម្ពសម្ភារទាំងនេះ ដើម្បីប្រើប្រាស់ក្នុងសហគមន៍របស់អ្នក។ 

ពាក្យស្នើសុំបណ្ណទឹកប្រាក់ប្រជាធិបតេយ្យ

ខិត្តប័ណ្ណសម្រាប់​អ្នករស់នៅក្នុងស្រុក​

ព្រឹត្តិបត្រព័ត៌មានសម្រាប់​អ្នករស់នៅក្នុងស្រុក 

ព្រឹត្តិបត្រព័ត៌មានសម្រាប់​បេក្ខជន

ផ្ទាំងរូបភាព

សំណើជំនួស